|
|
១. |
ពិនិត្យសារឡើងវិញ កែសំរួល ហើយនិងធ្វើអោយប្រសើរឡើងនូវគោលនយោបាយ ផែន ការ បទដ្ឋាន ច្បាប់ ស្ថាប័ន និងសមត្ថភាព “មនុស្ស និងហេដ្ឋារចនាសម្ព័ន្ធ” នៃវិស័យ ជលផល។
|
|
|
២. |
បង្កើនតំបន់នេសាទជាលក្ខណៈគ្រួសារអោយបានច្រើន តាមរយៈការកែទំរង់ឡូត៏ នេសាទ។
|
|
|
៣. |
ធ្វើអោយប្រសើឡើងនូវផលស្តុកតាមរយៈការអភិក្ស និងការសិក្សាស្រាវជ្រាវ។
|
|
|
៤. |
ការគ្រប់គ្រងធនធានជលផលផ្អែកដោយសហគមន៍ដើម្បីជំរុញនូវការចូលរួមរបស់ ប្រជាជនមូលដ្ឋានក្នុងការ គ្រប់គ្រង វិស័យជលផលផ្សាភ្ជាប់ទៅនឹងការផ្លាស់ប្តូរ ជីវភាពរស់នៅ។
|
|
|
៥. |
ធ្វើឱ្យប្រសើឡើងនូវជីវភាពរស់នៅរបស់ប្រជាជនក្រីក្រតាមជនបទ តាមរយៈការបង្កើន តួនាទីត្រីក្នុងសន្តិសុខស្បៀង ការងារ និងការរកប្រាក់ចំណូល ដោយធ្វើអោយប្រាកដនូវ ការប្រើប្រាស់ធនធានជលផលប្រកបដោយ និរន្តរភាពនិងដោយបង្កើនកំរិតផលិតកម្ម គ្រួសារ និងសហគមន៍តាមរយៈការអភិវឌ្ឍន៍វារីវប្បកម្មជនបទ។
|
|
|
៦. |
ធ្វើអោយប្រសើឡើងនូវជីវភាពរស់នៅរបស់ប្រជាជនក្រីក្រ ដោយបង្កើនសមត្ថភាពរបស់ ពួកគេឱ្យចេះកែច្នៃផលត្រីប្រកបដោយប្រសិទ្ឋិភាពខ្ពស់ តាមរយៈការអភិវឌ្ឍន៍ខ្សែសង្វាក់ ផលិតកម្មជលផល។
|
|
យើងនឹងសម្រេចឱ្យបាននូវអាទិភាពទាំងអស់ខាងលើ ហើយទន្ទឹមនឹងនេះក៏យើង ប្រកាន់ខ្ជាប់នូវកាតព្វកិច្ចជាអន្តរជាតិរបស់កម្ពុជា ដែលបានធ្វើជាមួយអង្គការអន្តរជាតិនានា
ដូចជាអង្គការពាណិជ្ជកម្មពិភពលោក
(WTO) កតិការសញ្ញាអន្តរជាតិស្តីអំពីការធ្វើពាណិជ្ជកម្ម លើប្រភេទសត្វដែលជិតផុតពូជ (CITES) និងប្រទេសដែលជាសមាជិកាអាស៊ាន (ASEAN) ហើយនិងកាតព្វកិច្ចក្រមជលផល ដែលបានធ្វើជាមួយអង្គការស្បៀង និងកសិកម្ម សហប្រជាជាតិ (FAO) ។
|
|